Press Release Shim
Speeches Shim
For Immediate Release
គម្រោងថ្មី២របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នឹង ដោះស្រាយបញ្ហាប្រឈមសំខាន់ៗផ្នែកសុខភាពសម្រាប់ប្រជាជនកម្ពុជា រួមទាំងសុខភាពមាតានិងកុមារ និងការពារនិងទប់ស្កាត់ជំងឺ។ គម្រោង «លើកកម្ពស់សេវាថែទាំសុខភាព» និង «លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព» ដែលប្រកាសនៅថ្ងៃទី ៨ មេសា ឆ្នាំ ២០១៩ នឹងបំពេញការងារជាមួយអ្នកពាក់ព័ន្ធសំខាន់ៗក្នុងវិស័យសាធារណៈនិងឯកជន និង គូសបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការធ្វើអោយសេវាថែទាំសុខភាពនៅកម្ពុជាមានភាពប្រសើរឡើង។
គម្រោង២នេះនឹងបំពេញការងារនៅក្នុងផ្នែកសុខភាពមាតា កុមារ និងទារក ផែនការគ្រួសារ អាហារូបត្ថម្ភ ទឹកនិងអនាម័យ ជំងឺរបេង ហ៊ីវ និងជំងឺគ្រុនចាញ់។
លោកស្រី វីណា រេដឌី នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖
«ក្នុងនាមជាដៃគូយូរអង្វែងក្នុងវិស័យសុខាភិបាលនៅកម្ពុជា ការប្រកាសគម្រោងនៅថ្ងៃនេះគូសបញ្ជាក់ពីការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ចំពោះសុខភាពដ៏ប្រសើរបស់ប្រជាជនកម្ពុជា។ គម្រោងទាំងនេះនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងវិស័យថែទាំសុខភាពសាធារណៈនិងឯកជន ដើម្បី ផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់។
គម្រោង «លើកកម្ពស់សេវាថែទាំសុខភាព» និង «លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព» ដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៣ នឹងគ្រប់គ្រងដោយអង្គការ Family Health International 360 និង Population Services International។
ការប្រកាសភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយប្រទេសកម្ពុជាដែលពឹងអាស្រ័យកាន់តែខ្លាំងលើប្រព័ន្ធរបស់ខ្លួន អោយ បំពេញតាមតម្រូវការថែទាំសុខភាពរបស់ប្រជាជនរបស់ខ្លួន។ ទីភ្នាក់ងារជំនួយអាមេរិក USAID និងដៃគូនឹងធ្វើការជាមួយអ្នកគ្រប់គ្រងនិងអ្នកដឹកនាំផ្នែកថែទាំសុខភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការជាតិនិងអន្តរជាតិ និងវិស័យឯកជន ដើម្បីសម្រេចគោលដៅរបស់គម្រោង។ គម្រោងទាំងនេះ ដែលត្រូវបានរៀបចំបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការចាំបាច់ផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា នឹងគាំទ្រអាទិភាពជាយុទ្ធសាស្រ្តនៃផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៣របស់ក្រសួងសុខាភិបាល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
វិជ្ជបណ្ឌិត ឡៅ ចន្ថា
គម្រោងលើកកម្ពស់សេវាថែទាំសុខភាព
Email: lchantha@itech-cambodia.org
ទូរស័ព្ទ: 016 937 841
អ៊ុន យ៉ារ៉ាត់
គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព
Email: uyarat@psi.org.kh
ទូរស័ព្ទ: 012 451 911
Related Press Releases
- ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រកាសនូវគំនិតផ្តួចផ្តើមចម្បងជំរុញគណនេយ្យភាពសង្គម
- អ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចាប់ផ្តើមដោះស្រាយបញ្ហា និងសកម្មភាពអាទិភាព ដើម្បីអភិរក្សព្រៃឈើ និងបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា
- អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មី ត្រូវបានប្រកាសនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
Comment
Make a general inquiry or suggest an improvement.