Speeches Shim
ទីភ្នាក់ងារ USAID បំពេញការងារយ៉ាងជិតស្និទ្ធជាមួយបណ្តាអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ព្រមទាំងពង្រឹងតួនាទីស្ត្រី និងយុវជនក្នុងដំណើការនយោបាយ។ តាមរយៈការផ្តល់ព័ត៌មាន និងការលើកទឹកចិត្តការជជែកដេញដោលជាសាធារណៈប្រកបដោយការស្ថាបនាស្តីពីតម្លាភាព និងគណនេយ្យភាព ទីភ្នាក់ងារ USAID ក្រាលគ្រឹះសម្រាប់ការកសាងឆន្ទៈនយោបាយសម្រាប់ការផ្លាស់ប្តូរ។ កម្មវិធីរបស់យើងជម្រុញអោយយុវជន និងស្ត្រីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ។ ទីភ្នាក់ងារ USAID ក៏ទទួលជោគជ័យផងដែរក្នុងការប្រើប្រាស់បច្ចេកវិទ្យា កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងធ្វើការជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ចមួយចំនួនផងដែរ។
ផលប៉ះពាល់គន្លឹះរួមមាន៖
-
អ្នកបម្រើការងារនៅតាមបណ្តារោងចក្រកាត់ដេរជាង ១៥០,០០០នាក់បានទទួលជំនួយផ្នែកច្បាប់ក្នុងសំណុំរឿងវិវាទការងារ ដោយក្នុងនោះ ៤៧%នៃសំណុំរឿងទាំងអស់ត្រូវបានដោះស្រាយដោយជោគជ័យ
-
បានបណ្តុះបណ្តាលកម្មករជាង ១,០០០នាក់ ដើម្បីតស៊ូមតិលើបញ្ហាសិទិ្ធរបស់កម្មករនៅតាមបណ្តារោងចក្រ មន្ទីរពេទ្យ អ្នកបម្រើការក្នុងវិស័យឧស្សាហកម្ម សំណង់ និងវិស័យក្រៅផ្លូវការផ្សេងទៀត។
-
បានផ្តល់សេវាគាំទ្រ និងសេវាសង្រ្គោះបន្ទាន់ដោយក្នុងនោះរួមមានសេវាចំណីអាហារ សម្លៀកបំពាក់ សេវាបង្អែកទៅកាន់មន្ទីរពេទ្យ និងត្រឡប់ទៅផ្ទះ ឬទីសុវត្ថិភាពវិញដល់ជនចំណាកស្រុកកម្ពុជាដែលទទួលរងគ្រោះ និងងាយរងគ្រោះចំនួនជាង ១៦,០០០នាក់។
-
នយោជិកកម្ពុជាជាង ១៨០ បានបង្កើតប្រព័ន្ធនៃការស្វែងរកងារបែបថ្មីមួយសម្រាប់អ្នកដែលមានជំនាញតិចតួច និងគ្មានជំនាញសម្រាប់មុខតំណែងការងារជាង ២,០០០កន្លែង។ មកដល់បច្ចុប្បន្ននេះ មានមនុស្សប្រហែលជិត ២,២០០នាក់បានដាក់ពាក្យសុំការងារធ្វើតាមរយៈប្រព័ន្ធនេះ។
-
បានជួយអោយប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ប្រសើរជាងមុនក្នុងការប្រឆាំងការជួញដូរមនុស្ស ដោយបានឡើងពីចំណាត់ថ្នាក់លេខ២ក្នុងការឃ្លាំមើល ទៅចំណាត់ថ្នាក់លេខ២ពេញលេញក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
-
យុវជនជាង ជាង ៣៧០,០០០នាក់បានប្រឡូកក្នុងកម្មវិធីពលរដ្ឋវិជ្ជា។
-
មនុស្សជាង ១៥,០០០នាក់បានចូលរួមក្នុងកម្មវិធីអប់រំអ្នកបោះឆ្នោត។
-
ជនកម្ពុជាច្រើនជាង ១,៧០០នាក់បានទទួលជំនួយក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។
-
បានផ្តល់សេវាជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សជាង ៥,០០០នាក់។
-
ដំណោះស្រាយតាមបែបបច្ចេកវិទ្យាបានជួយដល់បណ្តាអង្គការសង្គមស៊ីវិលអាចប្រាស្រ័យទាក់ទងជាមួយប្រជាជនបានជាងពីរសែននាក់។
-
វិវាទដីធ្លីធំៗជាច្រើនដែលប៉ះពាល់ដល់ប្រជាជនប្រមាណ ១,០០០គ្រួសារត្រូវបានដោះស្រាយដោយមានការគាំទ្រនូវសេវាតស៊ូមតិ និងសេវាផ្នែកច្បាប់ពីសំណាក់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID។
Comment
Make a general inquiry or suggest an improvement.